រស់ សេរីសុទ្ធា

ជីវប្រវត្តិសង្ខេបរបស់អ្នកស្រីរស់សិរីសុទ្ធា ដោយអ្នកស្រី កែវច័ន្ទបូរណ៍​ ខែតុលា២០០៩

ខេត្តបាត់ដំបង ជាទឹកដីបណ្តុះ អ្នកប្រាជ្ញ តារាភាពយន្ត តារាចម្រៀង និងអ្នកនិពន្ធល្បីល្បាញ ប្រចាំកម្ពុជា តាំងពីអតីតកាលមុនសម័យអង្គរ រហូតបច្ចុប្នន្ន។ ដោយសារទឹកដីនេះ ជាជំរកអ្នកប្រាជ្ញ និងតារាដែលមានទេពកោសល្យ ខ្ពង់ខ្ពស់ប្រចាំប្រទេស ខេត្តបាត់ដំបងបានក្លាយជា វាលពិឃាដអ្នកប្រាជ្ញ គ្រប់កាលសម័យ ដែលសៀមចូល លុកលុយប្រទេសខ្មែរ និងយុគសម័យ អង្គការបដិវត្តន៍ ១៩៧៥​ ដល់ ១៩៧៩។ តារានិងអ្នកនិពន្នល្បីៗ ដែលខ្ញុំស្គាល់ ហើយដែលមានកំណើត ជាអ្នកបាត់ដំបង មាន តារាភាពយន្ត អ៊ីគិមសួ (ជំនាន់ទសវត្សរ៍៦០) អ្នកស្រីទិត្យវិជ្ជរាដានី (ជំនាន់ទសវត្សរ៍៧០) េលាកទេពរិនដារ៉ូ (ជំនាន់ទស្សវត្សរ៍ ៨០ និង ៩០) តារាចម្រៀង អ្នកស្រីម៉ៅសារ៉េត ​េលាកអ៊ិមសុងសឺម អ្នកស្រីហួយមាស អ្នកស្រីប៉ែនរ៉ន និងប្អូនស្រីទាំងបី (អ្នកស្រីប៉ែនរ៉ម អ្នកស្រីប៉ែនរុាំ និងអ្នកស្រីប៉ែនចន្ថា) អ្នកស្រីរស់សិរីសុទ្ធា និងប្អូនស្រី​ អ្នកស្រីរស់សិរីសោភ័ណ ស្មៀនឆោមឆន និងកូនបីនាក់ដែលជាតារាចំរៀង (មានអ្នកស្រីឆោមឆវិន​ជាម្តាយរបស់តារាចម្រៀងឆោមឆពុំ លោកឆោមប៊ុនយ៉ុង អ្នកនាងឆោមនិមល) លោករ៉មរើន េលាកកែវសារ៉ាត់ អ្នកនាងអឿនស្រីមុំ អ្នកនាងសួនចន្ថា េលាករិនសាេវត េលាកសេនរ៉ានុត​ អ្នកនាងឆៃលីដាឡែន អ្នកនាងអិុមស្រីពៅ និងតារានិពន្ធ េលាកគង្គប៊ុនឈឿន េលាកនូហាច េលាក ញ៉ុកថែម េលាកគ្រូ​​អាចារ្យ បុ៊តសាវង្ស លោកឆានឈួ ជាេដីម។

អ្នកស្រី រស់សេរីសុទ្ឋា ជាតារាចំរៀងខ្មែរដ៏ល្បីល្បាញនាអំឡុងទសវត្សឆ្នាំ ៦០ និង ៧០ និងជាដៃគូចំរៀងជើងឯក យា៉ងឆ្នើមបំផុត របស់អធិរាជសំលេងមាស​ លោក ស៊ីន ស៊ីសាមុត។​ កំពូលតារាចំរៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ​ ខែកត្តិក​ ឆ្នាំច ត្រូវនឹងថ្ងៃទី៦​​ ខែវិច្ឆិកា​​ ឆ្នាំ១៩៤៦ នៅភូមិដំណាក់ហ្លួង​​​ ឃុំទួលតាឯក​ ស្រុកបាត់ដំបង។​ ​កាលនៅកុមារភាព​ អ្នកស្រីបានចូលរៀន នៅសាលាបថមសិក្សា ទក្ខិណសាលា​ រួចបានប្រឡងជាប់ចូលរៀន នៅអនុវិទ្យាល័យនារី​ េនតយ៉ង់​​​ នៅឆ្នាំ១៩៦២។ កាលនោះ ខ្ញុំនៅេក្មងជាងគាត់​ច្រើនឆ្នាំ ែតធ្លាប់ទៅមកនឹងគ្នា ជិតដិតជាប្រចាំ​ ព្រោះេយីងនៅដីភូមិ មិនឆ្ងាយពីគ្នាប៉ុន្មានទេ ជាពិេសសទៅទៀត​ គឺេលាកឪពុករបស់ខ្ញុំេឈ្មាះ សាស្ត្រាចារ្យ ប៊ុនថង​ ក៏ជាគ្រូ​បង្រៀនរបស់​កុមារីសុទ្ធាេនាះដែរ​។​ បន្ថែមពីលើនោះ លោកឪពុករបស់ខ្ញុំ ក៏ជាមិត្តភក្តិ រាប់អានគ្នាជិតដិត ជាមួយលោកឪពុក របស់អ្នកស្រីសុទ្ធា​ ឈ្មោះេលាកគ្រូ រស់បុ៊ន​ ដែលជាេលាកគ្រូភ្លេងខ្មែរផង ​ជាេលាកគ្រូស្តោះផ្លុំ​ យ៉ាងល្បីមួយរូបផង។​ លោកឪពុករបស់ខ្ញុំជាមនុស្សល្បី ខាងសំបូររឿងកំប្លែង និទានអោយអ្នកស្រុកស្តាប់ សើចគាំងពោះ​ មិនចេះអស់រឿង ចូលចិត្តវាយស្គរ ទាត់ចាបុី ហើយចូលចិត្តឡើងសម្តែងលើវេទិកា លលេងជាមួយលោកតារស់ប៊ុន ដោយប្រស្នាប្រាជ្ញា នៅពេលមានបុណ្យទានម្តងៗ។

េលាកតារស់បុ៊ន មានស្រុកកំណើត នៅភូមិចង្វារៀល​ ឃុំរលាំងនាគ ស្រុកកំពង់ត្រឡាច េខត្តកំពង់ឆ្នាំង ជាអតិតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង​ ​េហីយទើបនឹងធ្វើមរណកាលទៅ នៅឆ្នាំ១៩៩៥នេះ។​ រីឯម្តាយរបស់អ្នកស្រីវិញ​ មាននាមថា ណាត់សាមៀន​ មានស្រុកកំណើត នៅស្រុកសង្កែ េខត្តបាត់ដំបង​។​ លោកបានធ្វើមរណកាលទៅ នៅសម័យខ្មែរក្រហម។​ អ្នកស្រីសុទ្ធាជាកូនទីបួន ក្នុងចំណោមបងប្អូន ទាំង៥នាក់។ បងស្រីទីមួយ ឈ្មោះរស់សំបឿន​ សព្វថ្ងៃរស់នៅបាត់ដំបង​ ក្នុងវ័យប្រហែល៧០ឆ្នាំ។​ បងស្រីទី២​មានឈ្មោះថា រស់សំបឿត សព្វថ្ងៃរស់នៅបាត់ដំបងដែរ​ ក្នុងវ័យក្បែរ៧០ឆ្នាំដែរ។ បងប្រុសទីបីឈ្មោះរស់សុគុណ បានចែកស្ថានទៅ​ នៅសម័យខ្មែរក្រហម។​ ចំែណកប្អូនស្រីពៅមានឈ្មោះថា​​ រស់ េសាភ័ណ ក្រោយមកបានដូរទៅជា រស់សេរីសោភ័ណ បន្ទាប់ពីបានចូលរួមជាតារាចំរៀងនៅភ្នំពេញ ជំនាន់បន្ទាប់ ពីអ្នកស្រី រស់សេរីសុទ្ធា។​ អ្នកស្រីរស់សេរីសោភ័ណ​ ជាអ្នកចំរៀង ប្រចាំកងពលតូចលេខមួយ​​ នាសម័យសាធារណរដ្ឋកម្ពុជា និងជាអតីតភរិយាដើម របស់េលាក អុ៊កស៊ីណាេរត ែដលជាតន្រ្តីករដ៏ល្បីល្បាញមួយរូប នៅប្រទេសយើងដែរ។

កាលនៅវ័យសិក្សា​ អ្នកស្រីមាននាមក្នុងសាលាជាផ្លូវការថា រស់​ សុទ្ធា តែប៉ុណោ្ណះ។ ប៉ុន្តែនៅក្នុងភូមិរស់នៅប្រចាំថ្ងៃ អ្នកជិតខាងទាំងឡាយចូលចិត្ត ហៅេលងក្រៅថា​ អាៃរ ត្បិតអ្នកស្រីមានសម្លេងស្រួយ េហីយពិេរាះ ដូចសត្វរៃកណ្តឹង។​​ ការពិត ពេលអ្នកស្រីមានប្រសាសន៌សន្ទនា គឺមានសមេ្លងធម្មតា មិនសូវជាឮបុ៉ន្មានទេ​ ប៉ុន្តែនៅពេលអ្នកស្រី ហើបមាត់ច្រៀង ម្តងៗវិញ គឺសម្លេងស្រួយ មុតចាក់ត្រចៀក ហើយជាសម្លេងខ្ពស់​ កម្រមាននារីណាម្នាក់ អាចច្រៀងដល់កម្រិតនោះ ហើយអាចរក្សា សម្លេងស្រួយមុត​បានដូចអ្នកស្រីសុទ្ធាណាស់។ (កាលណោះ អ្នកស្រីចូលចិត្ត បរិភោគផ្លែឈើខ្ចី​ៗ ទ្រនាប់ប្រហុកចិញ្ច្រាំ ដាក់ម្ទេសហិរៗ​ េហីយចៃដន្យ នៅផ្ទះរបស់ខ្ញុំ មានដើមកន្ទួត មានស្វាយឧិករ៉ង មានល្មុត មានចេក និងផ្លែទឹកដោះជាដើម ែដលគាត់ឧស្សាហ៍ មកសុំពីម្តាយរបស់ខ្ញុំ ជាញឹកញាប់ េដីម្បីយកចិតបរិភោគលេង ជាមួយប្រហុក។ នៅេពលនោះ ម្តាយរបស់ខ្ញុំតែងទាមទារអោយ​ បងរៃ ច្រៀងចំរៀង ដូរផ្លែឈើទាំងនោះជានិច្ច​។ ពួកយើងក៏បានអង្គុយ ស្តាប់គាត់ច្រៀង​ យា៉ងសប្បាយផង ហើយក៏បានបរិភោគចំណី ជុំគ្នាជាញាតិផង។)

យុវតីរស់សិរីសុទ្ធាមានមាឌខ្ពស់ស្រឡះ សំបុរខ្មៅស្រស់​ ហើយមានទឹកមុខញញឹមជានិច្ច​​ ថ្វីបើមានឧិកាសខ្លះ នារីយើងមានអារម្មណ៍មិនល្អក៏េដាយ​​ គឺនាងពូែកលាក់អារម្មណ៍ណាស់​ មិនសូវនរណាបានដឹង នូវអារម្មណ៍ពិតប្រាកដ របស់នាងឡើយ។​ ម្យ៉ាងទៀត មាណវីក៏មិនមែនជាមនុស្សតំអូញ ឬ បិុនរអូ៊រទាំច្រើននោះដែរ​ តែជាមនុស្សមានសំដី ជាក់លាក់មឺុងម៉ាត់ ធើ្វការមុឺងម៉ាត់ ហើយឧស្សាហ៍បំពេញការងារ េដាយមិនបាច់ដាស់តឿនច្រើន។​​​ នៅឯសាលារៀនវិញ​សុទ្្ធាជាសិស្សឆ្លៀវឆ្លាតមួយរូប​ េហីយក៏ជាសិស្សនារីដែលពូែកលេងកីឡាបំផុត​​។ ថ្វីបើយុវតីបានចូលរៀន វិទ្យាល័យនេតយ៉ង់ ជំនាន់ក្រោយ​អ្នកស្រី ែប៉នរ៉ន និងអ្នកស្រីហួយមាស ែតសុទ្ធាមានឈ្មោះបោះសម្លេង ​ក្នុងវិទ្យាល័យ​ យា៉ងរហ័សជាងអ្នកទាំងពីរ​​ ព្រោះេដាយសារ សំេនៀងដ៏ពិេរាះរបស់យុវតី និងដោយសារភាពរួសរាយ ជារបៀបអ្នកកីឡាយា៉ងក្លាហាន នោះផង។

កាលសុទ្ធានៅតូចសេចក្តី េលាកគ្រូរស់បុ៊ន​​ តែងនាំកូនហាត់េលងភ្លេងខ្មែរ និងហាត់ច្រៀងចំរៀងភ្លេងការ ប៉ុែន្តមានតែកុមារីសុទ្ធាេទ ែដលមានអំណោយទានជាងគេ ​ផែ្នកចំរៀង ទើបលោកចេះតែយកដើរតាមជាមួយ នៅេពលលោកចេញទៅេលងភ្លេង តាមពិធីបុណ្យនានា ខាងក្រៅ។​ េដាយការខ្វះខាតក្នុងគ្រួសារ កុមារីសុទ្ធាត្រូវបង្ខំចិត្ត​ ជួយឪពុករកប្រាក់ផ្គត់ផ្គង់គ្រួសារ​ តាំងពីនៅកុមារភាព។​​ ជាពិេសសបំផុតនោះ គឺេលាកតារស់ប៊ុន មានភរិយាផ្សេងទៀត េហីយដែលមានកូនតូចៗជាច្រើន ដែលត្រូវទំនុកបំរុងបន្ថែមផង។​ ម៉្យាងទៀត ក្រុមគ្រួសាររបស់កុមារីសុទ្ធា មិនមាននរណា មានសមត្ថភាព ខាងការសិក្សាែដរ​​ មានតែកុមារីសុទ្ធាេទ​​ ែដលរៀនដុះដាលជាងគេ គឹរៀនពូកែ េដាយមិនបាច់បង្ខំ ជ្រោមជ្រែងពីេក្រាយប៉ុន្មាន។

ចំណេរក្រោយមក នៅឆ្នាំ១៩៦៣ នៅក្នុងវ័យជំទង់១៦ឆ្នាំ យុវនារីសុទ្ធាក៏បានទទួលរង្វាន់ពានមាស លេខមួយប្រចាំេខត្ត​ ក្នុងឧិកាសពិធីប្រឡងចំរៀង ពេលបុណ្យចូលឆ្នាំ។ កាលនោះ អ្នកស្រីច្រៀងចំរៀងបីបទ បទទីមួយជាបទចៀងប្រកួតប្រជែង​ មានចំណងជើងថា ចិត្តម្តាយ (ជាបទដើមរបស់អ្នកស្រី ែកវមន្ថា) និងបទទីពីរ ដែលជាបទច្រៀងជាកត្តិយស ឈ្មោះ សំបុត្រក្រោមខ្នើយ ជាបទដើមរបស់ អ្នកស្រីម៉ៅសារ៉េត និងចុងក្រោយ គឺបទទីបីច្រៀងជាកត្តិយស ឈ្មោះ ខ្ទមជរា ជាបទដើមរបស់ អ្នកស្រីម៉ៅសារេត ដដែល។

ក្នុងឧិកាសនោះដែរ កូនប្រុសកម្លោះរបស់េលាកឧកញ៉ាគេហបតី គីស៊ានហូ ថៅែករោងចក្រអារឈើធំជាងគេ​ នៅក្រុងបាត់ដំបង ែដលទើបនឹងវិលមកពីសិក្សា​ នៅប្រទេសបារាំង បានមកចូលរួមទស្សនាពិធីប្រឡងនោះ​ដែរ។​ កាលបើបានយល់សម្រស់ដ៏ស្រស់ស្អាត អមដោយទេពកោសល្យ សំនៀងយ៉ាងពិេរាះ កម្លោះេយីង បានចាប់អារម្មណ៍យា៉ងខ្លាំង ទៅលើរូបកញ្ញាសុទ្ធា។ (ខ្ញុំសូមអភ័យទោស េដាយសារកាលណោះ ខ្ញុំនៅេក្មងពេក មិនសូវបានចាប់អារម្មណ៍ នឹងរឿងទាំងនោះប៉ុន្មាន ទើបមិនបានចាំឈ្មោះ​របស់េលាកកម្លោះម្នាក់េនាះ ច្បាស់លាស់ពិតប្រាកដ ម្យ៉ាងព្រោះលោកក៏មិនដែលរស់នៅក្នុងស្រុក ជាប់លាប់ផង ម៉្លោះេហីយខ្ញុំចាំតែមុខរបស់​េលាកតែប៉ុណ្ណេាះ តែខ្ញុំស្គាល់េលាកតាគីស៊ានហូជាឪពុកនោះ ច្បាស់ជាង ព្រោះខ្ញុំេដីរទៅរៀន​កាត់មុខវិឡារបស់លោក ត្រូវលោកស្រែកហៅខ្ញុំ សួរលេង រកលោកឪពុករបស់ខ្ញុំ ព្រឹកល្ងាចៗ គឺលោកតាគីស៊ានហូ ឧស្សាហ៍ទៅមក រាប់អានលោកឪពុករបស់ខ្ញុំ ជិតដិតណាស់ែដរ​ ព្រោះអីផ្ទះរបស់ខ្ញុំ ក៏នៅមិនឆ្ងាយពី​គាត់ប៉ុន្មាន​ ហើយលោកឪពុករបស់ខ្ញុំ​ក៏ជាសាស្រា្តចារ្យដ៏ល្បី មានប្រជាប្រិយភាព​ មួយរូប​ ប្រចាំបាត់ដំបង ដែលនរណាៗក៏ស្គាល់ ហើយចូលចិត្ត ហៅរកលោកជានិច្ច។)

មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញ កញ្ញាសុទ្ធា អោយទៅច្រៀងកំដរ ក្នុងពិធីស្វាគមន៍ កូនកម្លោះ របស់េលាកគីស៊ានហូ អាយុប្រមាណ២៤ឆ្នាំ ែដលទើបបញ្ជប់ ការសិក្សា ផ្នែកវិស្វកម្ម មកពីបា៉រីស​នោះ។ គេក៏បានសន្យា ផ្តល់តម្លែេសវា ច្រៀងកំដរយា៉ងខ្ពស់ ល្មមអោយក្រុមគ្រួសារក្រីក្រ ដូចលោកតារស់បុ៊ន មិនហ៊ានប្រកែកថា មិនអោយនាងទៅ។ កាលនោះ គេមិនបានអញ្ជើញ លោកតា​រស់ប៊ុនជាឪពុកទេ​ ត្បិតគេចង់បាន តែអ្នកចំរៀងប៉ុណ្ណេាះ។​ គ្រានោះ លោកយាយសាមៀន បានប្រកែក មិនអោយកូនទៅទេ​ ត្បិតនៅក្មេងៗពេក មិនចង់អោយចេញ ដើរហើរយប់ព្រលប់ តែលោកតារស់ប៊ុនមិនស្តាប់ឡើយ។ ដោយសារលោកគិតថា កូនស្រីអាចរកបានប្រាក់កម្រៃខ្ពស់ផង ដោយសារចង់អោយ កូនស្រីល្បីឈ្មោះ នៅក្នុងចំណោម សង្គមគេហបតីអភិជនផង​ និង​េដាយសារការគោរព ចំពោះគ្រួសារ លោកឧិកញ៉ាគេហបតី គីស៊ានហូ ដែលនៅភូមិស្រុកជិតគ្នានោះផង លោកតារស់បុ៊នក៏បណ្តោយ អោយបងប្រុសរបស់យុវនារីសុទ្ធា ឈ្មោះរស់សុគុណ អាយុ១៩ឆ្នាំ ជាអ្នកជូននាងទៅច្រៀងក្នុងពិធី ហើយលោកគ្រូវិញ ក៏ត្រូវទៅលេងភ្លេងការអោយគេ នៅកន្លែងផ្សេងមួយទៀត នៅយប់នោះដែរ។​ លុះរំលងម៉ោង១២អាធ្រាត យុវជនសុគុណ បានត្រឡប់មកដល់ផ្ទះវិញ​ តែម្នាក់ឯង​​ ជំរាបឪពុកម្តាយថា​ សុទ្ធាត្រូវគេឃាត់ទុក​ អោយនៅេគងទីនោះ ត្បិត​យប់ជ្រៅពេក មិនអោយកូនស្រីជិះកង់ ធ្វើដំណើរមកផ្ទះ ទាំងយប់ងងិត ខ្លាចខ្វះសុវត្ថិភាព​ ែតគេបានប្រគល់ប្រាក់កម្រៃ​​ តាមរយៈសុគុណ អោយយកមកជូន លោកគ្រូរស់ប៊ុន គ្រប់ចំនួន តាមសន្យាហើយ។ នៅពេលនោះ លោកគ្រូរស់បុ៊ន និងភរិយា មានអារម្មណ៍មិនល្អទេ ហើយក៏ស្តីបន្ទោសកូនប្រុស ពេញមួយយប់​ មិនបានដេកពួនឡើយ។

លុះព្រហាមស្រាងឡើង លោកគ្រូរស់ប៊ុនឡើងជិះរឺុម៉ក ទៅតាមរកកូនស្រី នៅគេហដ្ឋានលោកគីស៊ានហូ​ ស្រាប់តែបានជួបនឹងកូន កំពុងដើរត្រឡប់មកផ្ទះវិញ នៅមុខបន្ទាយជើងក្រហម។​ នាងស្ទុះទៅអោបឪពុក​ ស្រែកទ្រហោរយំ ជំរាបលោកថា​ កូនប្រុសលោកគីស៊ានហូ បានប្រព្រឹត្តអនាចារ្យ ទាំងស្រវឹងស្រា មកលើរូបនាង​ ពេលភ្ញៀវចេញទៅផ្ទះអស់។​ េពលនោះ លោកតារស់ប៊ុន កើតក្តីក្រេវក្រោធខ្លាំងណាស់​ ក៏ទៅស្កាត់ជួបកម្លោះនោះ នៅផ្ទះរបស់េគ។​ កាលបើបានស្តាប់ ពាក្យរបស់លោកគ្រូរស់ប៊ុនចប់ លោកគីស៊ានហូជាឪពុក ក៏ច្រឡោតខឹងសម្បារនឹងកូនប្រុស រហូតលើកដៃយារ​​ ទះកំភ្លៀងកូនប្រុសយា៉ងធ្ងន់។​ កម្លោះនោះបានអង្វរ សូមអោយលោកឪពុកទាំងពីរសម្រួលនឹងគ្នា ហើយគេក៏ស្មគ្រ័ចិត្ត ទទួលយកយុវនារីសុទ្ធា ជាគូគ្រងត្រឹមត្រូវ ពេញច្បាប់។ ប៉ុន្តែលោកគីស៊ានហូ និងភរិយាមិនព្រម​​ ត្បិតលោកបានចងពាក្យ ចងសំដី នឹងគ្រួសារឧកញា៉គេហបតី ជាមិត្តមួយរូប ថានឹងភ្ជាប់សាច់ឈាម កូនកម្លោះរបស់លោក ជាមួយកូនស្រីរបស់គេ។​ ដូច្នេះលោកមិនអាចផ្លាស់ប្តូរ គម្រោងការនោះ អោយអាប់មុខ អាប់យស ខូចសំដីរបស់លោក បានឡើយ។ ម៉្យាងទៀត ក្រុមគ្រួសាររបស់ លោកគ្រូរស់បុ៊ន ជាវណ្ណៈក្រីក្រអធនបំផុត មិនសក្តិសម និឹងអោយគ្រួសារ លោកគីស៊ានហូ ទទួលភ្ជាប់សាច់ឈាម បានដែរ។ ពេលនោះ លោកគីស៊ានហូនិងភរិយា បានប្រគល់ប្រាក់ សងជំងឺចិត្ត មួយចំនួន ទៅលោកគ្រូរស់ប៊ុន តែលោកគ្រូប្រកែកមិនទទួល ដោយតវា៉ថា កូនប្រុសរបស់លោកគីស៊ានហូ ត្រូវទទួលទោសផែ្នករដ្ឋប្បវេណី​ គឺរៀបការនឹងសុទ្ធាជាគូ បើមិនដូច្នោះទេ គេត្រូវទទួលទោស តាមច្បាប់តុលាការ េដាយទោសប្រព្រឹត្តបទអនាចារ្យ លើនារី។​ ថ្វីបើត្រូវលោកតារស់បុ៊ន គម្រាមយា៉ងនោះក៏ដោយ ក៏លោកគីស៊ានហូ នៅមិនព្រមដដែល​ ែដលជាហេតុ ធ្វើអោយលោកតារស់ប៊ុន កាន់តែខឹងច្រឡោត រត់លក់ដីស្រែ ដីចំការ និងកេរអាករ របស់ក្រុមគ្រួសារ​ យកប្រាក់ទៅរត់ការប្តឹងផ្តល់ ដើម្បីដាក់ទោសកូនប្រុស​ របស់លោកគីស៊ានហូ។​ ៃចដន្យ ធនធានដ៏ទន់ទាប របស់ក្រុមគ្រួសារ លោកគ្រូរស់ប៊ុន មិនអាចទិញយកភាពយុត្តិធម៌ ពីតុលាការ ជូនកូនស្រីកំសត់របស់គាត់បានឡើយ។​​ ទីបំផុត លោកគ្រូក៏ត្រូវចាញ់ក្តីជាមួយអ្នកមានទ្រព្យ ដដែល។

បន្ទាប់ពីនោះមក លោកគ្រូក៏មានជម្លោះនិងភរិយា​ ដោយសារការបាត់បង់ដីស្រែ​ ដីចំការ អស់ដើមទុននឹងចិញ្ចឹមជីវិត តទៅទៀត​។​ លោកគ្រូក៏ចុះចោលក្រុមគ្រួសារ ទៅរស់នៅជាមួយភរិយាចុង ឈ្មោះ រើត នៅឃុំស្រមោច ស្រុកសិរីសោភ័ណ បាត់ដំបង​រួចក៏ែលងត្រឡប់មកផ្គត់ផ្គង់គ្រួសារ ដូចមុនៗទៀត។​ េដាយហេតុជម្លោះក្នុងគ្រួសារផង និង ដោយអាមាសនឹងរឿងរា៉វអប្រិយ ទាំងឡាយនោះផង យុវតីសុទ្ធាក៏សំរេចចិត្ត ឈប់រៀនពីអនុវិទ្យាល័យ ត្បិតមិនអាចប្រឈមមុខ នឹងការសម្លឹងសម្លក់ របស់សង្គមបាន។ សុទ្ធាក៏ប្រកបរបររកសីុ ជាអ្នកលក់ដូរបន្តិចបន្តួច ក្នុងភូមិ​ផង​ ជាអ្នកចម្រៀងភ្លេងការ ប្រចាំភូមិផង ដើម្បីជួយផ្គត់ផ្គង់ការខ្វះខាត នៅក្នុងគ្រួសារ ចាប់តាំងពីថ្ងៃ ដែលឪពុកនាង ចុះចេញពីផ្ទះទៅ។ កាលនោះ យុវតីសុទ្ធាតែងតែ រត់មករកអ្នកម្តាយ លោកឪពុករបស់ខ្ញុំ ជានិច្ចជាកាល​ ដើម្បីស្វែងរកកម្លាំងចិត្ត និងការណែនាំនូវគំនិតល្អៗ សម្រាប់កសាងជីវិតអនាគត ជាបន្តទៀត។ ក្រោយមក លោកឪពុករបស់ខ្ញុំ (លោកសាស្រា្តចារ្យប៊ុនថង) បាននាំយកយុវតីសុទ្ធា ទៅផ្ញើនឹងលោក សុខ​ឌីណារី និងលោកឌី​ កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី លំហែយោធា ជាវង់ភ្លេងប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង​ ដើម្បីជួយអោយនាងបានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់។ នៅពេលនោះ លោកគ្រូប៊ុនថង បានប្រតិស្ឋនាមថ្មី អោយទៅយុវតីសុទ្ធា​ ជាផ្លូវការ ក្នុងមុខរបរជំនាញ ជាអ្នកចំរៀងអាជីពថា​ រស់ សិរី​​ សុទ្ធា ក្នុងគោលបំណង ជូនប្រសិទ្ធិពរជ័យ អោយយុវតី បានជួបតែ សិរីសួស្តី រហូតតទៅ កុំអោយជួបរឿងរា៉វអប្រិយ​​ ដូចកាលកន្លងទៅនោះ តទៅទៀត។ ប៉ុន្តែ ចំណេរក្រោយៗមក យើងបែរជាេឃីញ ឈ្មោះរបស់អ្នកស្រី ត្រូវគេសរសេរកែទៅជា រស់សេរីសុទ្ធា ទៅវិញ។​​​ ចំណែក រស់សោភ័ណជាប្អូនស្រី ក៏មានរឿងរា៉វជីវិត កំសត់ណាស់ដែរ ទើបសំរេចចិត្តទទួលយក ឈ្មោះកណ្តាល​ថា​​ សិរី មកបន្ថែមពីលើឈ្មោះចាស់របស់ខ្លួនដែរ​ នៅពេលនាងចេញទៅប្រកបអាជីព ជាអ្នកចំរៀង តាមពីក្រោយបងស្រីសុទ្ធា​ នៅភ្នំពេញ។

មិនតែប៉ុណ្ណេាះ លោកឪពុករបស់ខ្ញុំ បានណែនាំ​សុទ្ធា អោយស្គាល់អ្នកចំរៀងប្រចាំខេត្តបាត់ដំបងជាច្រើន ដូចជា លោកអិុមសុងសឹម ជាអតីតគ្រូបង្រៀន នៅកំពង់ព្រះ បាត់ដំបង អ្នកស្រីប៉ែនរ៉ន និង អ្នកស្រីហួយមាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ហើយក៏ជាអតីតសិស្ស របស់លោកផ្ទាល់​ ដែលក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសម្លេង នៅរាជធានីភ្នំពេញ។ ដោយសារទេព្យកោសល្យ និងនិស្ស័យសម្បទាល្អប្រសើរ អ្នកស្រីរស់សុទ្ធាក៏បានទទួលការស្វាគមន៍​ យ៉ាងកក់ក្តៅ ពីសំណាក់រៀមច្បង និងមិត្តរួមអាជីព ទាំងអស់នោះ។ ម៉្យាងទៀត លោកឪពុករបស់ខ្ញុំ ក៏ជាអ្នកលេងភ្លេងចាបុី ស្គរ ហ្គីតា យា៉ងចំណានម្នាក់ ហើយថែមទាំងចេះអក្សរភ្លេង ថែមទៀតផង។​ ថ្វីបើលោកមិនដែលបានប្រកបរបរ ខាងផ្នែកតន្រ្តីក៏ដោយ ក៏ថ្វីដៃរបស់លោក បានជួបបណ្តុះបណ្តាល សិស្សរបស់លោក ជាច្រើននាក់ អោយក្លាយជាតារា យ៉ាងល្បីល្បាញ​ នៅកម្ពុជា មានលោកអិុមសុងសឺម អ្នកស្រី​ហួយមាស អ្នកស្រីែប៉នរ៉ន និងប្អូនស្រីទាំងបី អ្នកស្រីែប៉នរ៉ម អ្នកស្រីប៉ែនរាុំ និងអ្នកស្រីប៉ែនចន្ថា ជាដើម។ នៅពេលទំនេរពីកិច្ចការ ជាសាស្រ្តាចារ្យ នៅវិទ្យាល័យ អ៊ាបឃុតនេតយ៉ង់ លោកតែងបងើ្កតថ្នាក់បង្រៀននៅផ្ទះ អោយសិស្សនានាមកជួបជុំគ្នា ធ្វើលំហាត់សាលា ដើម្បីរកមធ្យោបាយរៀន អោយកាន់តែពូកែ ជូនកាលក៏នាំសិស្ស ហាត់លេងតន្ត្រី ច្រៀងចម្រៀង​ល្អៗ ឬហ្វឹកហ្វឺនភាសាសន្ទនា បង្កបង្កើនចំណាប់អារម្មណ៍ពីអ្នកស្តាប់ ដោយរក្សា ភាពថ្លែថ្នូរប្រពៃ។ សិស្សដែលមករៀន ភាគច្រើនជាសិស្សក្រីក្រ ស្នាក់នៅតាមវត្ត ឬជាសិស្ស ដែលគ្មានប្រាក់ ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។ នៅក្នុងចំណោមសិស្សទាំងឡាយ ដែលលោកជួយដុសខាត់ទេពកោសល្យនោះ មានអ្នកស្រីប៉ែនរ៉ន ដែលចូលចិត្តកំប្លែងក្រមា៉ច់ក្រមើម អ្នកស្រីហួយមាស ដែលចូលចិត្តសូត្រធម៌​ សូត្រកំណាព្យ និងចូលចិត្តអានរឿងនិទានខ្លីៗ អោយមិត្តរួមថ្នាក់ស្តាប់​​ និងយុវតីសុទ្ធា ដែលចូលចិត្តច្រៀង បទចម្រៀងកំសត់ៗ ដោយមិនចេះហត់នឿយ ឬធុញទ្រាន់។

ពេលបានមកដល់ ក្រុងភ្នំពេញដំបូង នៅចុងឆ្នាំ១៩៦៧ យុវតីសុទ្ធាបានចូលចូលបំរើជាអ្នកចំរៀង ជាមួយក្រុមតន្រ្តី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែង ជាសាធារណៈ ជាញឹកញាប់ ជាដែគូសំនៀងរបស់លោក អុិមសុងសឺម​ ដែលតែងតែផ្តល់ការជ្រោមជ្រែង និងការណែនាំផ្លូវជីវិត យា៉ងកក់ក្តៅ ដល់រូបនាង ហាក់បីដូចជា សាច់ញាតិមួយរូប របស់លោកដូច្នោះ។ កាលនោះ យុវតីបានជួលផ្ធះ នៅែក្បរសាលាពៅអ៊ុំ ជិតផ្ទះអ្នកស្រីហួយមាស។​ ពេលទៅធ្វើការ យុវតីតែងតែជិះស៊ីក្លូ ជាប្រចាំ ពុំនោះសោតនាងតែងសណ្តោង តាមរថយន្តរបស់លោកអិុមសុងសឺម ដែលទៅធ្វើការទីនោះដែរ។​ ក្រោយៗមក ដោយទេពកោសល្យ ដ៏លេចធ្លោរបស់នាង យុវតីបានត្រូវគេជ្រើសរើស ជាអ្នកចំរៀងប្រចាំការ នៅរង្គសាលមេគង្គ រង្គសាលបែលអ៊ែរ នៅពោធិចិនតុង​ ជាដើម។​ តាំងពីពេលនោះមក យុវតីក៏ចាប់មានទំនាក់ទំនង ជាមួយតារាចំរៀង មកពីបាត់ដំបងដូចគ្នា អ្នកចំរៀងនៅភ្នំពេញ​​ និងអ្នកចំរៀង ពីតាមខេត្តនានា ជាច្រើនទៀត​​ ដូចជាលោកតូចតេង លោកសុះម៉ាត់ លោកមាសហុកសេង អ្នកស្រីម៉ៅសារេត អ្នកស្រីកែវមន្ថា អ្នកស្រីឈួនមា៉ល័យ ជាដើម។​ នៅទីបំផុត​ យុវតីយើងក៏បានជួប នឹងអធិរាជសំនៀងទេព សិុនស៊ីសាមុត​ ហើយជីវិតជាអ្នកចំរៀងវិញ ក៏កាន់លេចធ្លោអណ្តែតឡើង យា៉ងឆាប់រហ័ស ហួសការស្មាន​ តាំងពីពេលនោះមក​។​ រស់សិរីសុទ្ធា ឬ រស់សេរីសុទ្ធា បានទទួលប្រិយភាព និងការគាំទ្រពេញប្រទេស រួមទាំងមហាក្សត្រ នាមឺុនមុខមន្រ្តី និងប្រជាពលរដ្ឋខែ្មរទាំងមូល។ នៅឆ្នាំ១៩៦៩ អ្នកចម្រៀងវ័យក្មេងរបស់យើង បានទទួលគោរមងារ ពីព្រះមហាក្សត្រខ្មែរ ថាជា រាជនីសំនៀងមាស ប្រចាំកម្ពុជា។ ដោយសារ ទឹកដមសំនៀង និងទេព្យកោសល្យដ៏ឆ្នើម យុវតីសុទ្ធាបានត្រូវលោកសិុនស៊ីសាមុត ណែនាំខ្លួន អោយជួប នឹងលោកពៅស៊ីផូ លោកវោ៉យហូរ លោកហាស់សាឡន និងអ្នកនិពន្ធបទភ្លេង អ្នកលេងតូរ្យតន្រី្ត យ៉ាងចំណានៗ ដទែទៀត​ ដូចជា លោកគង្គបុ៊នឈឿន លោកមែរប៊ុន លោកហេងហួរវេង​ លោកមា៉ឡៅពី លោកស្វាយសំអឿ លោកអ៊ុំសុផានុរក្សដែលជាស្វាមីរបស់អ្នកស្រីហួយមាស​ ជាដើម។

នៅក្នុងអំឡុងពេល ដែលយុវនារីសុទ្ធា ដ៏ស្រស់សោភា កំពុងមានឈ្មោះ បោះសំលេង លុ្បីល្បាញនោះ មានបុរសមួយរូប ជាម្ចាស់រង្គសាល ព្រះចន័្ទពេញវង់ និងជាកូនរបស់ថៅកែភាពយន្តមួយរូប​ បានតាមភ្ជាប់ចំណងមេត្រីភាព ជាមួយរូបនាង​​ ប៉ុន្តែបានត្រូវ ក្រុមគ្រួសាររបស់លោក តាមឆាឆៅ ជំទាស់ជាប់រហូត ថែមទាំងតាមគម្រាមកំហែង ដល់សុវត្ថិភាពរបស់នាង ទៀតផង។ ដោយក្តីរំខាន ក្នុងចិត្តខ្លាំងពេក អ្នកស្រីក៏សម្រេចចិត្តរៀបការ យ៉ាងទាន់ហន់​ នៅឆ្នាំ១៩៦៨ ជាមួយលោកសុសមា៉ត់ ដែលជាអ្នកចំរៀងបុរស​ ែដលមានរូបសង្ហា សំបូរស្នេហ៍ មួយរូបដែរ​ ហើយដែលកំពុងតាមជួយ ជ្រោមជ្រែងរូបនាង អោយក្លាយជាតារារះ​ យា៉ងភ្លឺចិញ្ចាច នៅក្នុងផ្ទៃកម្ពុជា។ កាលណោះ ក្រុមគ្រួសារសាច់ញាតិ នៅបាត់ដំបង ទាំងម្តាយនិងបងប្អូន មិនសប្បាយចិត្តទេ​ ព្រោះលោកសុសម៉ាត់ ធ្លាប់មានភរិយាពីរនាក់ រួចមកហើយ ហើយក៏មិនមានចិត្តស្មោះ្រតង់ ចំពោះនារីណាម្នាក់ដែរ។ ប៉ុន្តែក៏គ្មាននរណា អាចឃាត់នាងបានដែរ ព្រោះពួកគេម្នាក់ៗ សុទ្ធតែជាប់ជំពាក់ គុណបំណាច់ទំនុកបំរុង របស់សុទ្ធា គ្រប់ៗគ្នា។​ ម្លោះហើយ សុទ្ធាក៏បានចេញមុខ រៀបការជាមួយ លោកសុះម៉ាត់ ពេញច្បាប់ េដាយមានភរិយាដើម ទាំងពីររូប​ របស់លោកសុសម៉ាត់ មកចូលរួមពិធីផង។ ប៉ុនែ្តចំណងជីវិតអាពាហ៍ពិពាហ៍ របស់អ្នកទាំងពីរ មិនមានអាយុច្រើនខែទេ​ ព្រោះលោកសុះមា៉ត់ មានចរិតប្រចណ្ឌ័ច្រើន ហើយបានធ្លាប់ទាត់ធាក់ វាយដំអ្នកស្រីសុទ្ធា យ៉ាងទារុណ។ មានកាលមួយនោះ ក្រោយពីរៀបការហីយ បាន៥ឬ៦ខែ លោកសុសម៉ាត់ បានស្ទុះទៅទះតប់ វាយធ្វើបាបភរិយា​ យា៉ងដំណំ នៅក្នុងចំណោមភ្ញៀវ កំពុងជប់លៀងអ៊ូអរ េដាយសារក្តីប្រចណ្ឌ័ចំពោះភ្ញៀវ ែដលនិយាយលលេង ទៅអ្នកស្រីនៅលើឆាក។​ ដោយមូលហេតុនៃការវាយដំនោះ អ្នកស្រីសុទ្ធាបានបាត់បង់​ទារកក្នុងផ្ទៃមួយរូប អាយុ៥ខែ គឺក្មេងស្លាប់ តាំងមិនទាន់បានឃើញ ពន្លឺព្រះអាទិត្យ​។ រីឯអ្នកស្រីវិញ ក៏ត្រូវរងរបួសផ្លូវកាយ ដែលត្រូវការការព្យាបាល យា៉ងយូរ ទំរាំនឹងជាសះស្បើយមកវិញ។ ដោយឃើញប្អូនស្រី រងរបួសធ្ងន់ពេក អ្នកសី្រសំបឿនជាបង​ បានជំរុញអោយអ្នកស្រីសុទ្ធា ដាក់ពាក្យប្តឹងលែងលះ តែត្រូវលោកសុសម៉ាត់ តាមគម្រាមកំហែង​ រកសម្លាប់អស់មួយពូជ។ ពេលនោះ អ្នកស្រីសំបឿនកើតមាន ចិត្តភិតភ័យ ចំពោះសុវត្តិភាព របស់អ្នកស្រីសុទ្ធា ក៏នាំប្អូនត្រឡប់ មករស់នៅ ឯបាត់ដំបងវិញ​។ ដំណឹងនេះបានល្បី ទៅដល់លោកសិុនស៊ីសាមុត រហូតធ្វើអោយលោក ចេញមុខអន្តរាគមន៍ េដាយធ្វើដំណើរ មកតាមរកអ្នកស្រីសុទ្ធា​ ដល់លំនៅ ឯបាត់ដំបង។​ លោកបានអញ្ជើញអ្នកស្រី អោយវិលត្រឡប់ ទៅច្រៀងជាមួយលោកវិញ​ ដោយធានាសុវត្ថិភាព១០០ភាគរយដល់អ្នកស្រី។​ លុះត្រឡប់មកដល់ភ្នំពេញវិញ អ្នកស្រីក៏បានប្តូរមករស់នៅម្តុំវត្តនាគវ័ន េដីម្បីចៀស មិនអោយជួបមុខ លោកសុះម៉ាត់ តទៅទៀត ហើយក៏បន្តទេពកោសល្យ ជារាជនីសំនៀងមាសប្រចាំកម្ពុជា ជាមួយលោកសិុនស៊ីសាមុត និងក្រុមតន្រ្តីដែលលោកសិុនស៊ីសាមុតណែនាំតែប៉ុណ្ណេាះ។​ តាំងពីពេលនោះមក អ្នកស្រីក៏បានរស់នៅរកសីុ ដោយសុខសប្បាយ ហើយចំរុងចំរើ់ន រហូតរៀងមក។

ជាងមួយឆ្នាំក្រោយមកទៀត នៅចុងឆ្នាំ១៩៦៩ អ្នកស្រីសុទ្ធា បានជួបនឹងកម្លោះមួយរួប ឈ្មោះហ៊ុយស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណចន្ទ័ ម្ចាស់ផលិតកម្មថាសចំរៀងដ៏ល្បីល្បាញ ជំនាន់នោះ​ រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ។ អ្នកទាំងពីររស់នៅសុខសាន្ត មានសុភមង្គល ពេញលក្ខណៈ មិនមានការរកាំរកូស អ្វីបន្តិចឡើយ​​។​ រីឯមុខរបររកសីុ ខាងផលិតបទចំរៀងវិញ ក៏កាន់តែរីកចំរើនឡើង ជាលំដាប់។

រវាងឆ្នាំ១៩៧០ អ្នកស្រីសុទ្ធាបានជាប់កំណេណ្ឌ ជាសមាជិកកងទ័ពឆត្រ័យោង បំរើរដ្ឋាភិបាល សាធារណរដ្ឋខ្មែរ ថែមទាំងជានារីខ្មែរ តែមួយរូបគត់ ដែលហ៊ានលោតឆត្រ័យោង ពីលើអាកាស ក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ពេលនោះ កត្តិសព្ទ័របស់អ្នកស្រី ក៏កាន់តែមានប្រជាប្រិយភាព រីកសុះសាយថែមទៀត តាមរយៈការផ្សាយតាមកាសែត តាមវិទ្យុ និងតាមទូរទស្សន៍ អំពីសកម្មភាពលោតឆត្រ័យោងរបស់អ្នកស្រី ។ ​ ឯរូបសោភ័ណរបស់អ្នកស្រី និងសំនៀងរបស់អ្នកស្រី​ ក៏កាន់តែក្លាយជាទីចាប់ចិត្ត ចាប់អារម្មណ៍ នៃមនុស្សផងទាំងពួង​ រួមទាំងលោកឧត្តមសេនីយ ស្រីយ៉ា ដែលជាមេបញ្ជាការកងទ័ព ឆត្រ័យោង មានទីតាំងនៅជិតបណ្ឌិតរាជសភា និងមហាវិទ្យាល័យមនុស្សសាស្រ្ត នោះទៀតផង។

នៅថ្ងៃមួយ ក្នុងឆ្នាំ ១៩៧១ មានក្រុមទាហានមួយហ្វូង បើកឡានហ្ស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះ នាំខ្លួនរបស់នាង ទាំងកណ្តាលយប់ ទៅជូប លោក ឧត្តមសេនីយ ស្រីយ៉ា​​ ហើយបានត្រូវឃាត់ខ្លួន ទុកនៅទីនោះ មិនអោយត្រឡប់មកផ្ទះ វិញឡើយ។ ពេលនោះ បងប្រុសរបស់អ្នកស្រី ឈ្មោះលោករស់សុគុណ បានចេញមុខ ជំនួសលោកសីុផាន់ សូមធានា យកខ្លួនរបស់អ្នកស្រីសុទ្ធា ត្រឡប់មកផ្ទះវិញ ែតក៏ត្រូវលោកស្រីយ៉ា គម្រាមកំហែង ចង់យាយីជីវិត របស់លោកសីុផាន់ទៀតផង។​ ដោយការភិតភ័យខ្លាំងពេក លោកហុ៊យស៊ីផាន់បាននាំកូនប្រុស គេចខ្លួន ទៅរស់នៅប្រទេសបារាំង រហូតមកដល់សព្វថ្ងៃនេះ។

កាលនោះ ភរិយាដើមរបស់លោក ស្រីយា៉ មានរោគស្រ្តី មិនអាចមានបុត្របាន​ ទើបលោក ស្រីយា៉​ បានប្រើអំណាចបង្ខំ ចាប់យកអ្នកស្រីសុទ្ធា មកធ្វើជាភរិយាចុងតែម្តងទៅ។ ពេលដែលបានមករស់នៅ ជាមួយលោកស្រីយា៉ អ្នកស្រីសុទ្ធា បានសុំយកបងប្រុស​ រស់សុគុណ និងប្អូនស្រីពៅ រស់សោភ័ណ មករស់នៅជាមួយ ហើយក៏ជួយបណ្តុះបណ្តាលបងប្អូន អោយមានអាជីពនឹងគេ។ នៅពេលនោះ រស់សោភ័ណក៏បានចាប់អាជីព ជាអ្នកចំរៀង​​ ដោយប្រតិស្ឋនាមថ្មីថា រស់សេរីសោភណ័ ក្រោយមកក៏បានជួបនឹង លោកអ៊ុកសីុណាេរត ែដលជាអ្នកតូរ្យតន្រ្តីមួយរូប នៅភ្នំពេញ ហើយក៏បានរៀបការ ជាប្តីប្រពន្ធនឹងគ្នាទៅ។

នៅអំឡុងបួនឆ្នាំ ដែលអ្នកស្រីសុទ្ធា រស់នៅជាមួយលោក ស្រីយា៉ អ្នកស្រីមានបុត្របួនរូប។ មានពេលខ្លះ អ្នកស្រីសុទ្ធាត្រូវជិះយន្តហោះ ចេញក្រៅប្រទេស ជាមួយ​លោកសិុនស៊ីសាមុត អ្នកស្រីប៉ែនរ៉ន អ្នកស្រីហួយមាស លោកវ៉ោយហូរ លោកហាស់សាឡន​​ ជាដើម ដើម្បីទៅថតចម្រៀងកាែសត ដូចជានៅប្រទេសសាំងកាពួរ​ ឬហុងកុង ជាដើម។ ប៉ុន្តែ អ្នកស្រីមិនសូវបានទទួល ការអនុញ្ញាត្តិ ពីលោកស្រីយា៉ េដីម្បីេចញបង្ហាញថ្វីដៃតាមវិទ្យុជាតិ ទូរទស្សន៍ជាតិ​​ ឬតាមពិធីជប់លៀងពិសេស នានា​ យា៉ងសេរី​ ដូចមុនឡើយ។ នៅចុងឆ្នាំ១៩៧៤ រដ្ឋាភិបាលបានប្រកាសបិទចរាចរ ក្រុងភ្នំពេញ នៅពេលយប់​ ដោយមូលហេតុសង្រ្គាមដុនដាប រវាងកងទ័ពសាធារណរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហម។​ ពេលនោះ អ្នកស្រីសុទ្ធាបានសុំលោកស្រីយា៉ នាំកូនៗ ទៅនៅបាត់ដំបងមួយរយៈ​ ដើម្បីរក្សាសុវត្ថិភាពផង ណាមួយនៅទីនោះ រង្គសាលក៏នៅមានបើក នៅេពលយប់នៅឡើយ​ ដូច្នេះអ្នកស្រី អាចនៅចេញច្រៀង​ បំរើទេពកោសល្យរបស់ខ្លួន ជាជាងរស់នៅ ជាបក្សីក្នុងទ្រុងមាស ឯភ្នំេពញផង។ ម្យ៉ាងទៀត នៅពេលនោះ អ្នកស្រីបានចូលសម្តែង ជាតូឯករង នៅក្នុងភាពយន្តរឿង ពេលដែលត្រូវយំ ហើយត្រូវចេញមកបង្ហាញខ្លួន នៅលើវេទិកា ចំពោះមុខទស្សនិកជនទាំងឡាយ មុននឹងពេលភាពយន្តចាប់បញ្ចាំង ជាលើកដំបូងនៅបាត់ដំបង។ កាលនោះ លោកស្រីយា៉មានការទើសទាល់ ក្នុងចិត្តណាស់ ប៉ុន្តែដោយចង់រក្សាសុវត្ថិភាព អោយកូនៗ​ លោកក៏បណ្តោយអោយអ្នកស្រី នាំកូនទៅ។ មិនបានប៉ុន្មានអាទិត្យផង លោកក៏បានបញ្ជា អោយគេនាំខ្លួនអ្នកស្រីសុទ្ធា និងកូនចៅ ត្រឡប់មកភ្នំេពញវិញ។

ខ្ញុំនឹកឃើញដល់អនុស្សាវរីយ៍ពិសេសមួយ រវាងខ្ញុំ ជាមួយអ្នកស្រីរស់សេរីសុទ្ធា គឺនៅថ្ងៃដែលគេចាប់បញ្ចាំង ខ្សែភាពយន្តរឿង ពេលដែលត្រូវយំ នោះ ខ្ញុំបាននាំប្អូនៗនិងញាតិមួយហ្វូងធំ ទៅជួបអបអរសាទរ។ ចៃដន្យ ខ្ញុំពាក់អាវម៉ូដតែមួយ ពណ៌តែមួយ ដូចអ្នកស្រីរស់សេរីសុទ្ធា ដែរ ធ្វើអោយគេទាំងឡាយច្រឡំមួយស្របក់ថា​ ខ្ញុំនេះត្រូវជាតួអង្គត្រូវបង្ហាញខ្លួន នៅលើឆាកនឹងគេដែរ តែការពិតគ្រាន់តែជាការចៃដន្យសោះ។ កាលណោះ បើសិនខ្ញុំនេះមានទេពកោសល្យ ចេះច្រៀងចម្រៀងដែរនោះ ម៉្លេះសមត្រូវគេចាប់អោយឡើងឆាក ជាប់ប្រវត្តិសាស្រ្តនឹងកំប្លែងសប្បាយនឹងគេទៅហើយ។

ខ្ញុំក៏ចាំបានដែរថា រៀងរាល់ពេលដែល អ្នកស្រីសុទ្ធា វិលត្រឡប់មកបាត់ដំបងម្តងៗ មិនថាពេលណា វេលាណាេទ អ្នកស្រីតែងតែចូលជំរាប សួរសុខទុក្ខ លោកឪពុកអ្នកម្តាយរបស់ខ្ញុំ ជានិច្ច មានកាលរហូតដល់ មានច្រៀង ចំរៀងពិសេសៗ ជូនលោកស្តាប់ផ្ទាល់ ថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះ មានសាច់ញាតិរបស់ខ្ញុំខ្លះ ជាអតីតមិត្តជំនិតរួមថ្នាក់ ជាមួយអ្នកស្រីសុទ្ធា តែងចំណាយពេលរួមគ្នា នៅដីភូមិរបស់ខ្ញុំ បរិភោគអាហារ ជុំគ្នា ហើយអ្នកស្រីតែងដំណាល រឿងជីវីត​របស់អ្នកស្រី អោយស្តាប់ ថាតើថា​ មុននឹងក្លាយជាតារារះនៅភ្នំពេញនោះ តើជីវិតអ្នកស្រី មានសភាពដូចម្តេចខ្លះ។ អ្នកស្រីជាមនុស្សរួសរាយ ទន់ភ្លន់រាក់ទាក់ណាស់ មិនចេះវាយឬកឆ្មើងកន្រ្ទើងដូចជាតារាដទៃទៀតខ្លះៗ ឡើយ គឺអ្នកស្រីនៅរក្សាភាពសាមញ្ញ ដូចដើមដដែល ពេលមកដល់ស្រុកភូមិរបស់ខ្លួន មិនមានប្តូរចរិតទេ​​ តាំងពីរឿងហូបចុក ដេកពួនឡើងទៅ។ អ្វីដែលប្លែក គឺអ្នកស្រីបានជួយផ្លាស់ប្តូរ ជីវភាពក្រុមគ្រួសារ ឯស្រុកកំណើត អោយបានជួបនូវ ភាពរុងរឿងថ្កុំថ្កើង មានមុខមាត់ប្រសើរជាងមុន មិនអោយញាតិទាំងឡាយ សើចយំបានដូចមុន តទៅទៀតឡើយ។ អ្នកស្រីបានជួយ បណ្តុះបណ្តាលសាច់ញាតិរបស់ខ្លួន អោយមានតម្រេះវិជ្ជា និងមានការងារធ្វើសមរម្យ មានកត្តិនាម ក្នុងសង្គម។ មានក្មួយៗរបស់អ្នកស្រីខ្លះ ក៏បានប្រឡងជាប់មធ្យមសិក្សា ហើយបានត្រូវអ្នកស្រីទំនុកបំរុង​ រហូតដល់បានបន្តការសិក្សាខ្ពង់ខ្ពស់ នៅភ្នំពេញ ថែមទៀតផង។​ ការដែលអ្នកស្រី រក្សាភាពជាមនុស្សកតញ្ញូ​​ ហើយមានភក្តីភាពចំពោះម្តាយ និងបងប្អូនសាច់សន្តានក្រីក្រ ព្រមទាំងញាតិមិត្ត ជាច្រើនទៀតនេះហើយ ដែលធ្វើអោយអ្នកស្រីបានទទួល នូវការកោតសរសើរ នូវប្រជាប្រិយភាព និងការស្វាគមន៍​ យា៉ងកក់ក្តៅ ពីសំណាក់ទស្សនិកជន និងញាតិទាំងឡាយ ពេលអ្នកស្រីឈានជើង​ ចូលស្រុកកំណើតម្តងៗ។

ថ្ងៃ១៧មេសា១៩៧៥ លោកស្រីយា៉ជាស្វាមីក៏បាត់ខ្លួនទៅ នៅពេលប្រតិបត្តិការលើសមរភូមិ។ ចំែណកអ្នកស្រីសុទ្ធា និងកូនទាំងបួន បងប្រុសរស់សុគុណ​​ ព្រមទាំងភរិយា និងបុត្រម្នាក់ អ្នកស្រីរស់សិរីសោភ័ណ និងស្វាមី ព្រមទាំងបុត្រមួយរួប ​រួមទាំងបុត្រពីរនាក់ទៀត របស់អ្នកស្រីសំបឿតជាបង ដែលស្នាក់នៅជាមួយ រួមទាំងអស់១៤នាក់ បានត្រូវអង្គការខ្មែរបដិវត្តន៍​ ជំលៀសចេញ តាមផ្លូវជាតិលេខបួន​ សំដៅទៅកំពង់ស្ពឺ។ ដោយមូលហេតុដាច់ស្បៀង ថ្នាំសង្កូវ និងការលំបាកនានា កូនទាំងបួនរូបរបស់អ្នកស្រីសុទ្ធា បានស្លាប់ម្តងមួយៗ ជាបន្តបន្ទាប់អស់ទៅ នៅសល់តែអ្នកស្រីសុទ្ធា ម្នាក់ឯង។​ ក្រោយមកទៀត​ អង្គការក៏ចាប់បំបែក ញែកសាច់ញាតិរបស់អ្នកស្រី ចេញឆ្ងាយពីគ្នាអស់រលីង នៅសល់ែតប្អូនស្រី រស់សោភ័ណតែម្នាក់ ែដលអង្គការចាប់បញ្ជូន អោយទៅនៅ ភូមិត្រពាំងផ្លុង​ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយអ្នកស្រីសុទ្ធា។

តាមសំដីអ្នកស្រីទីវហេង ដែលជាសាក្សីម្នាក់ ធ្លាប់រស់នៅជាមួយអ្នកស្រីសុទ្ធា សម័យខ្មែរក្រហម បានមានប្រសាសន៍ តាមការសម្ភាសន៍ ជាមួយទស្សនាវដ្តីឥន្រ្ទទេវី ថាអ្នកស្រីសុទ្ធា​បានលាក់ខ្លួន រស់នៅយា៉ងសាមញ្ញ ធ្វើការវេទនា ដូចគេដូចឯង មិនមានយោធាខ្មែរក្រហមណា អាចចាប់ភ្លឹក បានទេ​ ថា អ្នកស្រីជាអតីតតារាដ៏ឆើត នៃកម្ពុជា។ ប៉ុែន្តអ្វីដែលមិនអាចលាក់បាន គឺនិស្ស័យរបស់អ្នកស្រី ខាងផ្នែកចម្រៀង នោះតែម្តង។

នៅក្នុងសម័យនោះ អ្នកស្រីចូលចិត្ត ច្រៀងលេងកំដរញាតិ ពេលសំរាកពីការងារមួយភ្លែតៗ ដើម្បីរំដោះអារម្មណ៍ទុក្ខសោក របស់អ្នកស្រីពីក្នុងបេះដូងផង ដើម្បីចែកញាតិស្តាប់លេង អោយស្បើយការនឿយហត់ផង។ ចៃដន្យ អ្នកស្រីមិនហា៊នច្រៀងបទ សម័យពីមុនៗតាមអត្ថន័យចាស់ ទាំងស្រុងទេ ច្រើនតែឆ្នៃកែប្រែពាក្យពេចន៍​ ដើម្បីតម្រូវទៅតាម ទិសដៅរបស់អង្គការបដិវត្តន៍។​ បើមិនដូច្នោះទេ អ្នកស្រីនឹងជាប់ទោស ត្រូវអង្គការកំទេចជីវិតចោល។ ក្រោយមក ពេលដែលដឹងថា​ អ្នកស្រីចេះច្រៀងពិរោះ ក្រុមយោធាអង្គការក៏ចាត់តាំង អោយអ្នកស្រី ច្រៀងចំរៀងអង្គការបដិវត្តន៍ ដើម្បីបំរើ និងលើកតម្កើងប្រយោជន៍ ជូនអង្គការ តែម្យ៉ាងប៉ុណ្ណេាះ។ ម្ល៉ោះហើយ អ្នកស្រីត្រូវមានការប្រុងប្រយត័្នជានិច្ច​​ ក្នុងការប្រើពាក្យពេចន៍ ជាទំនុកច្រៀង។ អ្នកស្រីតែងតែកានើសៀវភៅតូចមួយ ដាក់តាមខ្លួន សម្រាប់កត់ត្រាទុក នូវបទចម្រៀង ដែលអង្គការតម្រូវមកអោយច្រៀង។

នៅឆ្នាំ១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រីសុទ្ធា បានត្រូវអង្គការបដិវត្តន៍ ចាប់បង្ខំអោយរៀបការ ជាមួយយោធាមួយរូប​ ដែលពិការដៃម្ខាង មានឈ្មោះ ថា សមមិត្តត្រោក ជាកងកម្មាភិបាលជាន់ខ្ពស់ មួយរូប របស់អង្គការ។​ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ថ្មីនេះ មិនបាននាំសុភមង្គលល្អ ប្រសើរអ្វីដល់អ្នកស្រីសុទ្ធាទេ។ ផ្ទុយទៅវិញ អ្នកស្រីត្រូវរស់រងទុក្ខជាប្រចាំ​ ត្បិតបុរសនោះកើតក្តី ប្រច័ណ្ឌចំពោះអ្នកស្រី នៅគ្រប់វេលាទាំងអស់ ដែលអ្នកស្រី ទទួលការសរសើររាក់ទាក់ ពីញាតិផង ពេលអ្នកស្រីឡើងចេញច្រៀង នៅមីទីងរបស់អង្គការ ឬនៅទីណា ដែលអង្គការចាត់តាំង​ អោយទៅបំពេញកិច្ច។​ ដោយការប្រច័ណ្ឌហួងហែង ខ្លាំងហួសប្រមាណ មិត្តត្រោកតែងប្រើហឹង្សា វាយដំអ្នកស្រីជានិច្ច ែតអ្នកស្រីមិនអាចតបត​ ឬរត់គេចបាន ដោយខ្លាចបារមីរបស់អង្គការ។ ជីវិតអាពាហ៍ពិពាហ៍នោះ មិនមានអាយុច្រើនខែទេ។​ ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេក អង្គការខាងលើបានហៅអ្នកស្រី ទៅកសាងអប់រំ​​ ដោយរំលឹកអោយអ្នកស្រី គោរពស្វាមី​ មិនអោយឆ្លើយតបត​ មានមាត់ក​ មានហឹង្សា ជាមួយលោកយោធា​ កម្មាភិបាល នោះតទៅទៀត។ ប៉ុន្តែ អ្នកស្រីតាំងចិត្តអត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំជេរប្រទេច ច្រើនហួសប្រមាណ ក៏តបតដោយសំដីខ្លះៗ ត្រឡប់ទៅវិញ ដែលជាហេតុ បណ្តាលអោយ អង្គការលើ ចាប់ដាក់ទោស បញ្ជូនខ្លួន អោយទៅធ្វើការ នៅភូមិមួយផ្សេងទៀត​ នៅរវាងពាក់កណ្តាលឆ្នាំ ១៩៧៧។​ ចាប់តាំងពីថ្ញៃនោះមក គ្មាននរណាម្នាក់ បានដឹងដំណឹង ពីអ្នកស្រីទៀតឡើយ។

កាលនៅសម័យនោះ ពេលមានអ្នកស្រុកណាម្នាក់ ត្រូវអង្គការចាត់តាំង អោយទៅកាប់ព្រៃ ឬទៅបំរើអង្គការនៅតំបន់ថ្មី នោះមានន័យថា​​ អ្នកស្រុករូបនោះ ជាជនដែនត្រូវអង្គការ សម្លេះជីវិតចោល ដោយគ្មានត្រាប្រណីឡើយ។​ រីឯសាច់ញាតិវិញ ក៏មិនដែលបានដឹងថា​ អ្នកស្រុករូបនោះ ត្រូវអង្គការប្រហារជីវិតចោល នៅឯណាដែរ។

សាច់ញាតិរបស់អ្នកស្រីសុទ្ធា ដែលនៅសេសសល់ មានលោកយាយរស់សំបឿត លោកយាយរស់សំបឿន និងកូនចៅ នៅភូមិដំណាក់ហ្លួង ឃុំទួលតាឯក ក្រុងបាត់ដំបង ហើយនិងអតីតស្វាមីរបស់អ្នកស្រី ឈ្មោះលោកហ៊ុយស៊ីផាន់ និងកូនប្រុសមួយរូប ដែលសព្វថ្ងៃមានវ័យប្រហែលជិត៤០ឆ្នាំហើយ​ រស់នៅឯប្រទេសបារំាង។

ឯកសារយោង – មាសស្រោបនគរ ភាគមួយ​ ដោយលោក សេងតារា -​ ប្រវត្តិជីវិតសិល្បករខ្មែរ ដោយ​លោក នួនសុភក្ត្រ បុគ្គលិកស្ថានីយ៍វិទ្យុជាតិ -​ ទស្សនាវដ្តី ឥន្រ្ទទេវី – ទស្សនាវដ្តី ប្រជាប្រិយ – ទស្សនាវដ្តី ខ្មែរអប្សរា – ទស្សនាវដ្តី អង្គរធំ – ទស្សនាវដ្តី តារា

== បទចំរៀងទោល == សូមអ្នកស្រីមេត្តាកែប្រែឡើងវិញ ពីព្រោះក្រោយពេលខ្ញុំបានមើលរួច ហើយឃើញថាមានកន្លែងច្រើន ខុសច្រើនណាស់ គឺនៅត្រង់កន្លែងចំណងជើងបទចំរៀង សូមមេត្តាទាក់ទងមកខ្ញុំ ០៩៧៩២២៦៤៧១នេះសុទ្ធជាអ្នកស្រលាញ់បទខ្មែរ ពីដើម។ សូមអរគុណ (សូមជួយសរសេរបន្ថែម)

 

Advertisements
%d bloggers like this: