វត្តឧណ្ណាលោម

ដើម​កំណើត​នៃ​វត្តឧណ្ណាលោម​អាច​ត្រូវ​បាន​ រក​ឃើញ​នៅ​ចុង​សតវត្សរ៍​ទី១៥។ វត្ត​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ១៤២២ ដោយ​ព្រះបាទ​ពញាយ៉ាត ដែល​ព្រះអង្គ​ជា​ព្រះមហាក្សត្រ នៃ​អាណាចក្រខ្មែរ។ ឧណ្ណាលោម​គឺ​ជា​អារាម​មួយ​ក្នុង​ចំណោម​អារាម​ដ៏​ចំណាស់​ទាំង​បាំ្រ​នៅ​ ភ្នំពេញ ដែល​ព្រះបាទ​ពញាយ៉ាត​បាន​កសាង។

វត្តឧណ្ណាលោម​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ បេះដូង​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា។ សម្តេច​ព្រះសង្ឃរាជ ដែល​ជា​មេដឹកនាំ​សង្ឃ​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា គង់​នៅ​ទីនេះ។ បរិវេណ​វត្ត ដែល​មាន​កុដិ​ទាំង​អស់​ចំនួន​៤០ មាន​ចម្ងាយ​ប្រហែល​ជា​២៥០ម៉ែត្រ ខាង​ជើង​ព្រះបរម​រាជវាំង ស្ថិត​នៅ​តាម​បណ្តោយ​វិថី​ស៊ីសុវត្ថិ នៅ​ក្បែរ​មាត់​ទន្លេ។ វត្ត​នេះ​ជា​អាវាស​របស់​ព្រះភិក្ខុសង្ឃ​ជាង​៥០០អង្គ និង​ជា​បណ្ណាល័យ​ដែល​មាន​ព្រះ​គម្ពីរ​ជាង​៣០០០០ក្បាល។ នៅ​ក្នុង​របប​ខ្មែរក្រហម កុដិ​រួម​ជា​មួយ​និង​ពុទ្ធបដិមារ​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ​ចោល ក៏​ប៉ុន្តែ​នៅ​មាន​កុដិ​ភាគ​ច្រើន​ត្រូវ​បាន​រក្សា​ទុក​រហូត​មក​ទល់​នឹង​ សព្វថ្ងៃ​នេះ​ផង​ដែរ។ នៅ​មាន​អគារ​ទាំងឡាយ​ទៀត​ទុក​សម្រាប់​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ជា​ច្រើន​ទៀត​ ដូចជា បា្រសាទ សាលារៀន កុដិ និង​ចេតីយ៍​ដែល​ជា​ឈ្មោះ​វត្តឧណ្ណាលោម​ផ្ទាល់ មាន​ន័យ​ថា រោម​ចិញ្ចើម​ព្រះពុទ្ធ៕