វណ្ណ មូលីវណ្ណ

លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ ប្រទេស កម្ពុជា។ លោកបានរួចចំនែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើបនៅ ក្នុងសម័យសង្គមរាស្ត្រនិយម នៅពេលដែលវប្បធម៌ខ្មែរមាន​ការរីកចំរើន​ក្រោមព្រះ រាជ កិច្ចដឹកនាំ​ របស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ

លោក វណ្ណ មួលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ ដើមឡើយ លោកសិក្សាផ្នែកនីតិសាស្ត្រទេ។ លោកបានទទួលសញ្ញាបត្រ​ទុតិយភូមិ​ពី​http://km.wikipedia.org/w/index.php?title=%E1%9E%9C%E1%9E%B7%E1%9E%91%E1%9F%92%E1%9E%99%E1%9E%B6%E1%9E%9B%E1%9F%90%E1%9E%99%E2%80%8B%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9F%E1%9F%8A%E1%9E%B8%E1%9E%9F%E1%9E%BB%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%90%E1%9E%B7&action=edit&redlink=1″>វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៤៤ ហើយលោកបានទទួលអាហា រូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ បន្ទាប់ ពី សិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្ម នៅសាលា វិចិត្រសិល្បៈមួយនៅប៉ារីស។ លោកបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយនឹងចំនេះ ដឹងនិងទេពកោសល្យ។ លោកត្រលប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៥៥ ។ មួយឆ្នាំ ក្រោយមក ក៏ត្រូវបានគេតែងតាំងជា​ប្រធានស្ថាបត្យករនៅកម្ពុជា។ លោកជាព្រឹទ្ធបុរស​ទីមួយ​នៃ​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ចាប់ពីឆ្នាំ១៩៦៥ ដល់ ឆ្នាំ១៩៦៧)។

នៅទសវត្សរ៍៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនា​អាគារល្បីៗជា ច្រើននៅកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះ ស្នាដៃរបស់លោក ឈរ យ៉ាងសង្ហាប្រដុំប្រសងគ្នាជាមួយនឹងសំនង់អាគារបុរាណៗ វត្តអារាម និងសំនល់ពី ស ម័យអាណានិគម។ ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសិទចតុមុខ អាគារ គណរដ្ឋមន្ត្រី។ លោកក៏បានគូរប្លង់វត្តអារាម និង ស្ថានទូតខ្មែរនៅបរទេសជា ច្រើន ផង ដែរ។

នៅឆ្នាំ ១៩៦៣ លោកបានគូរប្លង់ពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលអាចទទួលទស្ស និកជនបានប្រហែល ៤ម៉ឺននាក់។ នៅឆ្នាំដដែល លោកបានស្ថាបនា សាលមហោស្រព ជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា)។លោកក៏បានគូរប្លង់វិមានឯករាជ្យផងដែរ។

នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណនិងគ្រួសារបានភៀសខ្លួនទៅរស់នៅ​ប្រទេស ស្វីស។ លោកធ្វើការអោយ UN Human Settlements Program រយៈពេល១០ឆ្នាំ មុននឹងលោកវិលត្រលប់មកមាតុប្រទេសវិញនៅឆ្នាំ ១៩៩៣។ លោកបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និង សំនង់។

ស្នាដៃចំបងៗ

 

 

 

តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: